khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមអបអរសាទរពិធីសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសការពារជាតិជូនអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ
     
    ចែករំលែក ៖

    នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២៣ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ឯកឧត្ដម លោកជំទាវ តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមអបអរសាទរពិធីសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសការពារជាតិជូនអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ដោយមានការអមដំណើរពីគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរនានាក្នុងខេត្ត មេបញ្ជាការកងកំលាំងទាំង៣ និងអតីតយុទ្ធជនកម្ពុជាក្រុងសិរីសោភ័ណ ចំនួន៨៨៣នាក់ ជាមួយនេះ ឯកឧត្ដមប្រធានគណៈអធិបតី បានឧបត្ថម្ភថវិកាម្នាក់ៗ ៥០.០០០រៀលផងដែរ។ សូមបញ្ជាក់ផងដែរ អតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ សរុបមានចំនួន៥.៤៩៥នាក់ នឹងបានជួបសំណេះសំណាល និងផ្ដល់គ្រឿងឥស្សរិយយសរួចហើយគឺ ស្រុកថ្មពួក ចំនួន៥៣៨នាក់ នៅសល់ ៦ស្រុក និង១ក្រុងទៀត។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លិខិតជូនពររបស់គណៈកម្មការទី១០ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តម អ៊ុំ សរឹទ្ធ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា
    thumbnail
     
    លិខិតជូនពររបស់គណៈកម្មការទី១០ព្រឹទ្ធសភា សូមគោរពជូន លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    លិខិតជូនពររបស់គណៈកម្មការទី១០ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា
    thumbnail
     
    លិខិតជូនពររបស់គណៈកម្មការទី១០ព្រឹទ្ធសភា សូមគោរពជូន លោកជំទាវ ចាន់ សុទ្ធាវី ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    លិខិតជូនពររបស់គណៈកម្មការទី១០ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តមបណ្ឌិត ចែម វីឌ៉្យា ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា